ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលក្រុមប្រឹក្សាវប្បធម៌អាស៊ី បានរៀបចំពិធីប្រគល់ ទទួលអំណោយបរិច្ចាគ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ជូនក្រុមប្រឹក្សាវប្បធម៌អាស៊ី ក្រោមអធិបតីភាព ឯកឧត្តមតំណាងរាស្រ្ត សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី។ អំណោយបរិច្ចាគនេះរួមមាន ម៉ាស់ (KR94 Mask) របាំងមុខ (Face Shield) ស្បែកជើងការពាររោគ (Quarantine Shoes) ស្រោមដៃការពាររោគ ខោអាវការពាររោគ (Lable D Protective Clothing) វ៉ែនតាការពារភ្នែក (Quarantine Goggles) និង ឱសថមួយចំនួន។
ឯកឧត្តមតំណាងរាស្រ្ត សួស យ៉ារ៉ា ដែលជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី បានបញ្ជាក់ថា នឹងបែងចែក ឱសថ សម្ភារ និងបរិក្ខារពេទ្យទាំងនេះជូនទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងមន្ទីរពេទ្យនានានៅក្នុងខេត្តព្រះវិហារ។
គួរបញ្ជាក់ផងដែរថា កន្លងមក គិតចាប់ពីឆ្នាំ ២០១៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េបាន មកព្យាបាលជំងឺដោយឥតគិតថ្លៃនៅកម្ពុជា ជារៀងរាល់ឆ្នាំ ដោយព្យាបាលអ្នកជំងឺសរុបបានជាងមួយ ម៉ឺននាក់។ សកម្មភាពមនុស្សធម៌ និងការបរិច្ចាគ ឱសថ សម្ភារ និងបរិក្ខារពេទ្យទាំងនេះបានឆ្លុះបង្ហាញពី កិច្ចសហប្រតិបត្តិការល្អ និងមិត្តភាព ដ៏រឹងម៉ាំយូរអង្វែង រវាងកម្ពុជា និងកូរ៉េ ជាពិសេសនៅ ក្នុងអំឡុងពេលវិបត្តិសកលកូវីដ-១៩ ដែលមិត្តកូរ៉េនៅតែបន្តជួយកម្ពុជាតាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី។
On July 27, 2021, At the Head office of Asian Cultural Council, H.E. Sous Yara, Director-General of the Asian Cultural Council received the medical equipment from Gyeongsangbuk-do Volunteer Doctors Association of the Republic of Korea. The donation includes a KR94 Mask, Face Shield, Quarantine Shoes, Lable D Protective Clothing, Quarantine Goggles, and some medications.