នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ ព្រមទាំងសហការី អញ្ជើញអមដំណើរ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់លោកតា ចំនួន០២ រូប រស់នៅស្រុកស្រីសន្ធរ ដែលលោកតាបានស្ម័គ្រចិត្តអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ដោយក្នុងនោះរួមមាន÷
១.លោកតា នន អែម អាយុ១០៤ ឆ្នាំ រស់នៅភូមិតាម៉ុល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
២.លោកតា ហែម ម៉ៅ អាយុ១០០ ឆ្នាំ រស់នៅភូមិក្សេរ
ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានប្រគល់ជូនលោកតាទាំង០២ រូបនាពេលនោះរួមមាន÷
-ថវិកាចំនួន ៣លានរៀល .មី ១០ កេស .ត្រីខ ០១កេសធំ .ទឹកសុទ្ធ ០២កេស .អង្ករ ០៤បេ .ទឹកត្រី ០២យួរ និងប្រេងឆា ០២ដប ៕
On 05 August 2021, H.E. Dr. Kimsour Phirun, Advisor to the Ministry of Health, accompanied Her H.E. Dr. Or Van Din, Secretary of State for Ministry of Health and Chairperson of National Ad-hoc Committee for Covid-19 Vaccination, held a visit and brought the precious donation from the Prime Minister of Cambodia Samdech Techo HUN SEN to the two grandfather living at the age of over 100 and 100 years old in Srey Sonthor district, who volunteered to receive first dose of Covid-19 vaccine.






