នៅវិមាន៧មករា ព្រឹកថ្ងៃអង្គារ ០២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២១ គណៈកម្មការគ្រប់គ្រងវិមាន ៧មករា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម សំរិទ្ធ សារុន អនុប្រធានប្រចាំការគណៈកម្មការគ្រប់គ្រង វិមាន ៧មករា ដោយមានការចូលរួមពីសមាជិកទទួលជំនាញមកពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងរ៉ែ និងថាមពល រដ្ឋាករទឹកស្វយ័ត និងតំណាងក្រុមហ៊ុន សាងសង់វិមាន ៧មករា ដើម្បីពិនិត្យគុណភាពសំណង់ដែលបានដាក់ឲ្យប្រើប្រាស់សាកល្បងរយៈពេលមួយឆ្នាំហើយ ដោយត្រូវបញ្ចប់ការធានាថែទាំពីក្រុមហ៊ុនសាងសង់នាពេលខាងមុខ ។
ឯកឧត្តមបានប្រគល់ភារកិច្ចជូនសមាជិកទទួលជំនាញធ្វើការពិនិត្យទូទៅ និងស្នើរឲ្យក្រុមហ៊ុនជួសជុលកន្លែងខូចខាត និងបំពាក់សម្ភារដែលនៅខ្វះខាត ព្រមទាំងជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញរបស់ វិមាន អោយចេះប្រើប្រាស់សម្ភារដែលបានបំពាក់ ដើម្បីដាក់ឆ្លងថ្នាក់ដឹកនាំ មុននឹងទទួលពីក្រុមហ៊ុនសំណង់មកគ្រប់គ្រងបន្ត ។










