ប្រធានការងារយុវជនគណបក្សប្រជាជនកម្ពុជា​ស្រុកព្រៃកប្បាស បាននាំយកអំណោយទៅសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់បិទខ្ទប់​ភូមិគោកអង្គង់​


នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៣រោច​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​ ២៦​ ខែសីហា​ ឆ្នាំ២០២១​ លោក​ ញ៉ែម​ ស្រស់​ ប្រធានការងារយុវជនគណបក្សប្រជាជនកម្ពុជា​ស្រុកព្រៃកប្បាស​ ដោយមានការចូលរួមពីលោក​ លោកស្រីសមាជិក​ សមាជិកា​ក្រុមការងារយុវជនគណបក្ស​ស្រុក​ និងគណបក្សឃុំ​ បាននាំយកអំណោយទៅសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់បិទខ្ទប់​ភូមិគោកអង្គង់​ ឃុំពោធ៍រំចាក​ ចំនួន​ ៣​៣គ្រួសារ​ ដោយក្នុងមួយគ្រួសារទទួលបានអំណោយរួម​មាន​៖
-អង្ករ​២០គីឡូក្រាម​
-មី​ ០១កេះ​
-ទឹកត្រី+ទឹកស៉ីអ៉ីវ​ =​ ០១យួរ​
-ត្រីខ​ ០១យួរ​
-ម៉ាស់១០បន្ទះ​
-សាប៊ូ​ ០១ដុំ​
និងបាននាំយកសម្ភារៈ​ រួមមាន​៖
-អង្ករ​ ១០០គីឡូក្រាម​
-មី​ ៤កេះ​
-ទឹកសុទ្ធចំនួន​ ០៥កេះ​
-និងត្រីខចំនួន​ ០៥​ យួរ​
ទៅប្រគេនជូន​ព្រះសង្ឃដែលគង់នៅវត្តបារមីគោត្តម​ (ហៅវត្តក្រោលគោ​)​ ដែលស្ថិតនៅក្នុងតំបន់ខ្ទប់​ ។