នៅព្រឹកថ្ងៃពុធ៥កេីត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានអញ្ជេីញជាអធិបតីភាពក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ ស្ថិតនៅក្នុងឃុំចារ ស្រុកព្រៃកប្បាស ដោយក្នុង០១គ្រួសារទទួលបាន ÷
-អង្ករចំនួន ៣០គីឡូក្រាម
-មីចំនួន០១កេះ
-ទឹកត្រី ០១យួរ
-ត្រីខ ០១យួរ
-ប្រេងឆា ០១ដប
-ប៊ីចេង ០១គីឡូ
-ស្ករស ០១គីឡូ
-សាប៊ូម្សៅបោកខោអាវ ០១គីឡូ
-សាប៊ូដុំដុះខ្លួន ០៦ដុំ
-សាច់ជ្រូកផាត់០១កញ្ចប់
-សាប៊ូលាងចាន០១ដប
និងសម្រាប់អ្នកដែលមានកូនតូចទទួលបានការបន្ថែម
-ទឹកដោះគោlactasoy ចំនួន០១កេះ
-នំដំឡូង ០១ប្រអប់
-សៀវភៅសរសេរ១០ក្បាល
-ប៊ិច ០៤ដេីម
-ខ្មៅដៃ ០៤ដេីម ។
ដែលអំណោយទាំងនោះបានមកពីការឧបត្ថម្ភរបស់មូលនិធិ លូវ ហ្វោនដេសិន តាមរយៈអង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា កម្មវិធីនោះផងដែរក៏មានការអញ្ជេីញចូលរួមពីលោកអភិបាលរងស្រុក តំណាងអង្គការ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងលោកមេភូមិ។









