អភិបាលស្រុកព្រៃកប្បាស​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ


នៅព្រឹកថ្ងៃពុធ​៥កេីត​ ខែកត្តិក​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​ ២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ លោក​ ញ៉ែម​ ស្រស់​ អភិបាលស្រុកព្រៃកប្បាស​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ​ ស្ថិតនៅក្នុងឃុំចារ​ ស្រុកព្រៃកប្បាស​ ដោយក្នុង០១គ្រួសារទទួលបាន​ ÷
-អង្ករចំនួន​ ៣០គីឡូក្រាម​
-មី​ចំនួន០១កេះ​
-ទឹកត្រី​ ០១យួរ​
-ត្រីខ​ ០១យួរ​
-ប្រេងឆា​ ០១ដប​
-ប៊ីចេង​ ០១គីឡូ​
-ស្ករស​ ០១គីឡូ​
-សាប៊ូម្សៅបោកខោអាវ​ ០១គីឡូ​
-សាប៊ូ​ដុំដុះខ្លួន​ ០៦ដុំ​
-សាច់ជ្រូកផាត់០១កញ្ចប់​
-សាប៊ូលាងចាន០១ដប
និងសម្រាប់អ្នកដែលមានកូនតូច​ទទួលបានការបន្ថែម
-ទឹកដោះគោlactasoy ចំនួន០១កេះ​
-នំដំឡូង​ ០១ប្រអប់
-សៀវភៅ​សរសេរ១០ក្បាល​
-ប៊ិច​ ០៤ដេីម​
-ខ្មៅដៃ ០៤ដេីម​ ។
ដែលអំណោយទាំងនោះបានមកពីការឧបត្ថម្ភរបស់មូលនិធិ​ លូវ​ ហ្វោនដេសិន​ តាមរយៈអង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា​ កម្មវិធីនោះផងដែរក៏មានការអញ្ជេីញចូលរួមពីលោកអភិបាលរងស្រុក​ តំណាងអង្គការ​ លោកមេឃុំ​ សមាជិកក្រុមប្រឹក្សាឃុំ​ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ និងលោកមេភូមិ។