លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាង​រាស្រ្ត​មណ្ឌល​រាជធានី​ភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ២១១គ្រួសារ នៅភូមិដេីមស្លែង១​ សង្កាត់ច្បារអំពៅទី២


នៅសាលាសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២​ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាង​រាស្រ្ត​មណ្ឌល​រាជធានី​ភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ២១១គ្រួសារ នៅភូមិដេីមស្លែង១​ សង្កាត់ច្បារអំពៅទី២ ដេីម្បីពិនិត្យ និងស្តាប់ពីការវាយតម្លៃ​ នូវចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​ នៃការដឹកនាំក្នុងការ​អភិវឌ្ឍ​ភូមិសង្កាត់​ និងសេវាសាធារណ:​ នានាដែលប្រជាពលរដ្ឋត្រូវការក្នុងការរស់នៅ និងបំពេញការងារនានា ។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋបានសម្ដែងក្តីរីករាយដែលបានជួបជុំគ្នានៅពេលនេះ​ ព្រោះពិតជាបានបញ្ជាក់ច្បាស់ថា​ យេីងបានរួចផុតពីគ្រោះចង្រៃនៃរោគរាតត្បាតដ៏សាហាវនៅលេីពិភពលោកគឺកូវីដ-១៩​ បងប្អូនប្រជាពលរដ្ឋពិតជាបានយល់ច្បាស់ពីកិច្ចខិតខំ​ ប្រយុទ្ធការពារអាយុជីវិតប្រជាជន​ និងការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល​ ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ ពីកងកម្លាំងប្រដាប់អាវុធ​ ដែលបានលះបង់តស៊ូក្នុងដំណាក់កាលកូវីដ​ រយ:ពេលជាងពីរឆ្នាំនេះ ។
លោកជំទាវ ឡោក ខេង បានលើកឡើងថា តាមរយៈ លទ្ធផលនៃការពិនិត្យ​ ការអនុវត្តតួនាទីភារកិច្ច​ របស់ក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី២​ ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​គឺមានលទ្ធផលល្អប្រសេីរ ។
លោកជំទាវបានសម្តែងការអរគុណចំពោះការខិតខំបម្រើបងប្អូនប្រជាពលរដ្ឋគ្រប់កាល:ទេស:របស់ក្រុមប្រឹក្សាសង្កាត់ទោះក្នុងហានិភ័យនៃកូវីដ-១៩ ក៏ដោយ ។
ជាមួយនេះលោកជំទាវបានលើកឡើងថា ការយកជីវិតធ្វេីដេីមទុន​ សង្គ្រោះជីវិត​ពីរបបប៉ុលពត​ ការខិតខំស្វែងរកការឯកភាពជាតិខ្មែរតែមួយដេីម្បីទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស​ ការប្តេជ្ញាចិត្តនយោបាយដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល​ក្រោមគតិបណ្ឌិតសម្តេចតេជោ​ក្នុងការប្រយុទ្ធការពារអាយុជីវិតបងប្អូនប្រជាជនពីជំងឺកូវីដ-១៩​ និងការអភិវឌ្ឍលេីគ្រប់វិស័យ​ ពិសេសហេដ្ឋារចនាសម្ព័ន្ធគ្រប់រាជធានីខេត្ត​ ទោះក្នុងដំណាក់កាលកូវីដក៏ដោយ​ គឺពិតជាធ្វេីអោយបងប្អូនប្រជាពលរដ្ឋមានភាពជឿជាក់កក់ក្តៅ និងមោទន:ភាពបំផុត​ ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ៕