សម្តេចតេជោ ហ៊ុន សែន ទទួលជួបលេខាបក្សកុម្មុយនិស្តវៀតណាម ប្រចាំក្រុងហាណូយ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ អនុញ្ញាតឱ្យឯកឧត្តម ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាបក្សកុម្មុយនិស្តវៀតណាម ប្រចាំក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងសម្តែងការងារ។

សូមបញ្ជាក់ថា ឯកឧត្តម ឌិញ ទៀន ហ្ស៊ង កំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសកម្ពុជា ជាពិសេសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយ៕