ល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល -ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តមតំណាងប្រធានក្រុមការងារចុះជួយខេត្ត ឯកឧត្តមអនុប្រធានគណៈប្រចាំការគណបក្សខេត្ត រួមដំណើរដោយគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈអចិន្ត្រៃយ៍គណបក្សក្រុង សង្កាត់ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងសង្កាត់វាលវង់ រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមពិសារនំបញ្ចុកសាមគ្គី និងជួបសំណេះសំណាល ថ្លែងអំណរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់វាលវង់ សង្កាត់កំពង់ចាម និងសង្កាត់សំបួរមាស ដែលបានជឿជាក់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។