តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ បានប្រារព្ធពិធីខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ ដែលបានប្រារឰឡើងនៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងតាកែវ ដោយមានបងប្អូនអតីតយុទ្ធជនចំនួន ២០០គ្រួសារ។
ដែលពិធីនេះក៏មានការអញ្ជើញចូលរួម ដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ តំណាង ស្នងការដ្ឋាននគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ៕










