ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ត្រូវបានតែងតាំងជាប្រធានក្រុមការងារតម្រង់ទិញ ដើម្បីដោះស្រាយ បញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្មីៗនេះបានចេញសេចក្តីសម្រេចតែងតាំងសមាសភាពក្រុមការងារតម្រង់ទិញ ដើម្បីដោះស្រាយ បញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

តាមសេចក្តីសម្រេច នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សមាសភាពក្រុមការងារតម្រង់ទិញ ដើម្បីដោះស្រាយ បញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ដទៃទៀត មានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក ១២នាក់ផ្សេងទៀត។

ក្រុមការងារនេះ មានតួនាទី និងភារកិច្ចស្របតាមសេចក្ដីសម្រេចលេខ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុង តំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ខាងក្រោមនេះជាសេចក្តីសម្រេចតែងតាំងសមាសភាពក្រុមការងារតម្រង់ទិញ ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត៖