សម្ដេចភក្ដី សាយ ឈុំ បានអនុញ្ញាតឲ្យនិស្សិតជ័តលាភីអាហារូបករណ៍ ចំនួន២៤រូប ដែលត្រូវចេញទៅសិក្សានៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម


(វិមានព្រឹទ្ធសភា)៖ ព្រឹកថ្ងៃព្រហស្បត៍១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០ នៅវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យនិស្សិតជ័យលាភីអាហារូបករណ៍ ជាមន្ត្រីរាជការចំនួន ២៤រូប ដែលបានប្រឡងជាប់អាហារូបករណ៍ ទៅសិក្សាថ្នាក់បរិបញ្ញាប័ត្រជាន់ខ្ពស់នៅប្រទេសជប៉ុនរយៈពេល២ឆ្នាំ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់…។