សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម Christophe-Andr1é Frassa ប្រធានគណៈកម្មការនយោបាយ APF និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម


(វិមានព្រឹទ្ធសភា)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៩:៥០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christophe-Andr1é Frassa ប្រធានគណៈកម្មការនយោបាយ APF និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម… ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា។