រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានអញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាលដល់ នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ ៤២ និង នាយ ពលនគរបាល ការពារព្រំដែនគោកលេខ ៧០២ ជួរមុខទិសប្រាសាទតាមាន់


ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែមករាឆ្នាំ២០២៣ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាសម្ព័ន្ធមេត្រីភាពបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់ នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ ៤២ និង នាយ ពលនគរបាល ការពារពំ្រដែនគោកលេខ ៧០២ ដែលឈរជើងការពារតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមរភូមិមុខ ទិសប្រាសាទតាមាន់
ក្នុងនោះ ឯកឧត្តម ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយអំពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនកងទ័ពទាំងអស់ ហើយ លោកក៏បាននាំយកនូវអំណោយជាសម្ភារ:ថវិកាមួយចំនួនជូនដល់កងពលតូចថ្មើរជើងលេខ ៤២ និង នគរបាលការពារព្រំដែនគោកលេខ ៧០២ ដើម្បីក៍សាងអង្គភាព ។
ឧត្តមសេនីយ៍ទោ មេបញ្ជការ កងពលតូចថ្មើរជើងលេខ ៤២ ជំនួសមុខឲ្យមេបញ្ជា
ការ មេបញ្ជាការរង នាយ ពលទាហាន និង នាយ ពលនគរបាល បានរាយការណ៍អំពីស្ថានភាពសៀមនៅតាមខ្សែបន្ទាត់ព្រំដែន និង សូមធ្វើការប្តេជ្ញាចិត្ត ការពារឲ្យបានដាច់ខាត នូវអធិបេតយ្យភាព បូរណៈភាពទឹកដី ការពារសុខសុវត្ថិភាព ការពាររដ្ឋធម្មនុញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារលទ្ធិប្រជាធិបតេយ្យ ការពាររាជរដ្ឋាភិបាលស្របច្បាប់ មិនឲ្យជនណាមករំលោភបំពានបានឡើយ និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត៕