រសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់ក្រុមខ្លឹមសារ ផែនការ និងអភិវឌ្ឍន៍សមត្ថភាព នៃលេខាធិការដ្ឋានយុវជនគណបក្សថ្នាក់កណ្តាល។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ហួ ឈុនគ្រី អនុប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមខ្លឹមសារ ផែនការ និងអភិវឌ្ឍន៍សមត្ថភាព និងឯកឧត្តម លោកជំទាវជាអនុប្រធានក្រុម ព្រមទាំងសមាជិក សមាជិកា នៃក្រុមខ្លឹមសារ ផែនការ និងអភិវឌ្ឍន៍សមត្ថភាព នៃលេខាធិការដ្ឋានយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមសរុប ចំនួន ៦០រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) ដែលស្ថិតនៅសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕