(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ បានផ្ញើសារអបអរសាទរកីឡាករ ស៊ូ បាលី ទទួលបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ី អាយុក្រោម២៣ឆ្នាំ ប្រទេសកៀរហ្ស៊ីស៊ីស្ថាន។
តាមរយៈបណ្តាញសង្គម Facebook និង Telegram ផ្លូវការ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារដូច្នេះថា «អបអរសាទរកីឡាករ ស៊ូ បាលី ដែលទទួលបានមេដាយសំរឹទ្ធ ដោយយកឈ្នះកីឡាករម៉ុងហ្គោលី លទ្ធផល ៦ ទល់នឹង ១ ក្នុងព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ ប្រទេសកៀរហ្ស៊ីស៊ីស្ថាន, ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣»។
សូមជម្រាបថា កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី ក៏ជាម្ចាស់មេដាយមាស លើលើវិញ្ញាសា ១៣០គីឡូក្រាម នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ផងដែរ៕