(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំងឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន។ នេះបើតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
ជាមួយគ្នានេះ ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងឯកឧត្តម គី តិច ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវផងដែរ។
សូមជម្រាបថា ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេច ចាត់តាំងឱ្យឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវផងដែរ៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖