ភ្នំពេញនាព្រឹក ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀង ភូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ពិធីនេះប្រារព្ធឡើងនៅស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា។ មរណភាពរបស់ឯកឧត្តម ង្វៀង ភូជុង គឺជាការបាត់បង់ដ៏ធំធេងនូវមេដឹកនាំដ៏ឆ្នើមមួយរូបដែលបានធ្វើពលិកម្មពេញមួយជីវិត ក្នុងបុព្វហេតុឯករាជ្យ សន្តិភាព និងការអភិវឌ្ឍ ប្រទេសវៀតណាម ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀង ភូជុង អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
