ព្រឹកថ្ងៃ ពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តន សំរិទ្ធ សារុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈប្រចាំការគណៈកម្មការគ្រប់គ្រងវិមាន ៧ មករា បានដឹកនាំគណៈប្រតិភូគណបក្សចូលរួមគោរពសពលោក នឹម ណាំ បុគ្គលិកអណ្ដែតរបស់ខុទ្ទកាល័យបានទទួលមរណៈភាពថ្ងៃ ច័ន្ទ ទី ៥ ខែ សីហា ឆ្នាំ២០២៤ នៅវេលា ម៉ោង ៩ៈ៤០នាទីយប់ ក្នុងជន្មាយុ ៨៧ ឆ្នាំ ដោយជរាពាធ។ សពរ្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពីណីនៅគេហដ្ឋានផ្ទះលេខ ១២០ ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កម្មវិធីបុណ្យគំរប់ខួប ៧ថ្ងៃ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ នៅគេហដ្ឋានផ្ទះលេខ ១២០ ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភកនំពេញ ។
ឯកឧត្តន សំរិទ្ធ សារុន បានដឹកនាំគណៈប្រតិភូគណបក្សចូលរួមគោរពសពលោក នឹម ណាំ
