វិមាន៧មករា ព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អនុញ្ញាតអោយ ឯកឧត្តម វ៉ាង វិនពីង (Wang Weinbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អនុញ្ញាតអោយឯកអគ្គរដ្ឋទូតចិនចូលជួបសម្តែងការគួរសម
