លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជើញជួបសំណេះសំណាលជាមួយលោកនាយក នាយករង លោកស្រីនាយិកា នាយិការង និងលោកគ្រូ អ្នកគ្រូ ក្នុងក្រុងព្រៃវែង !*ក្នុងឱកាសនោះ លោកអភិបាលក្រុង បានធ្វើការកោតសរសើរ និងផ្តាំផ្ញើរការសួរសុខទុក្ខពីថ្នាក់ដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ
លោកម៉ននី បណ្ឌិត បានស្នើឱ្យសាលាទាំងអស់ត្រូវតែរៀបចំផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍសាលារៀនរយៈពេលវែង និងខ្លី ក្នុងនោះមានខ្លឹមសារបន្ថែមចំនួន ០៥ចំណុចដូចខាងក្រោម៖
1. ការរៀបចំសាលា ៖ តុបតែងថ្នាក់រៀន ឱ្យបានស្អាត (បិទនូវពាក្យស្លោក មានគំនូរ…. ) និងមានការដាំដើមឈើ ថែទាំឱ្យបានល្អ
-សូមឱ្យនាយក នាយិកា និងលោកគ្រូអ្នកគ្រូ សាលាទាំងអស់ត្រូវរួមគ្នាដើម្បីអភិវឌ្ឍសាលាឱ្យមានការរីកចម្រើនពី១ឆ្នាំទៅ១ឆ្នាំ
2.ត្រូវរៀបចំ កែលម្អរ សោភ័ណ្ឌភាពអនាម័យបរិស្ថាន ត្រូវមានធុងសំរាម សម្អាតថ្នាក់រៀន និងបរិវេណសាលាជាប្រចាំ
3.គណៈគ្រប់គ្រងសាលា ៖ សូមឱ្យមានការប្រជុំឱ្យបានទៀងទាត់ និងឱ្យមានការអញ្ជើញពីសមាជិកគណៈកម្មការទាំងអស់ និងអ្នកពាក់ព័ន្ធចូលរួមដើម្បីជជែក ពិភាក្សាក្នុងការអភិវឌ្ឍសាលារៀន
4.បញ្ហាចរាចរណ៍ ៖ ស្នើសូមឱ្យលោកអធិកា មេប៉ុស្តិ៍ទាំងអស់ និងប្រជាការពារ ជួយសម្រួលចរាចរណ៍ដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សពេលចេញ និងចូលសាលារៀន
5.ត្រូវតែមានការចូលរួមពីអាជា្ញធរ ក្នុងសហគមន៍(អាជ្ញាធរក្រុង សង្កាត់ ភូមិ) ត្រូវចូលរួមជាមួយសាលា ក្នុងការតុបតែងកែលម្អរ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន និងគៀងគរសប្បុរសជនចូលរួម ជាថវិកា គំនិតយោបល់ (ពិសេសមាតាបិតាសិស្សជាតួរអង្គដ៏សំខាន់) ក្នុងការអភិវឌ្ឍសាលារៀនក្នុងភូមិសាស្រ្តរបស់ខ្លួន
ជាចុងបញ្ចប់ លោក អភិបាលក្រុងព្រៃវែង សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ថវិការ និងពេលវេលា ក្នុងការអភិវឌ្ឍសាលារៀនរបស់ខ្លួនឱ្យមានការអភិវឌ្ឍពី១ឆ្នាំទៅ១ឆ្នាំ។