នាវាហ្វឹកហ្វឺនកងទ័ពជើងទឹកឥណ្ឌូនេស៊ី១គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន៤ថ្ងៃ ដើម្បីសម្តែងការគួរសម និងទស្សនកិច្ចតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្ត


នៅវេលាម៉ោង៩:០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នាវាហ្វឹកហ្វឺនកងទ័ពជើងទឹក ឥណ្ឌូនេស៊ី ឈ្មោះ“KRI Bima Suci” ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទស្សនកិច្ច ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដែលមាននាវិកសរុបចំនួន ២៨១នាក់ ដើម្បីអនុវត្តសកម្មភាពមួយចំនួនដូចជា៖

*ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ
*ដង្ហែក្បួន(ដើរស្មើ)របស់ទាហាននៅតាមផ្លូវមាត់សមុទ្រឆ្នេរអូត្រេះ, រាត្រីវប្បធម៌ និងទស្សនកិច្ចតំបន់ទេសចរមួយចំនួន។

នាវាហ្វឹកហ្វឺនឈ្មោះ“KRI Bima Suci” នេះមានលក្ខណៈបច្ចេកទេស៖

*នាវាក្ដោងឈ្មោះ KRI BIMA SUCI
*IMO : 9792319
*បណ្ដោយ ១១១.២០ម៉ែត្រ
*ទទឹង ១៣.៦៥ម៉ែត្រ
*ជម្រៅទឹក ៦ម៉ែត្រ
*នាវិកសរុប ២៨៤នាក់។

នាវានេះដឹកនាំដោយលោកវរនាវីទោ Hastaria Dwi Prakoso មេបញ្ជាការនាវា នៃកងទ័ពជើងទឹកឥណ្ឌូនេស៊ី៕