ព្រឹកនេះ រដ្ឋសភាបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា


រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជាបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋាន សភារយៈពេលមួយឆ្នាំនិងដាក់ទិសដៅការងារបន្តនៅក្នុងនីតិកាលទី៧នៃរដ្ឋសភា។

កិច្ចប្រជុំនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤នៅវិមានរដ្ឋសភា ក្រោមអធិកបតីភាព ឯកឧត្តម វង សូត អនុប្រធានទី២នៃរដ្ឋសភាព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការទាំង១០របស់រដ្ឋសភា និងមន្ត្រីរដ្ឋសភាជាច្រើនរូប។

កិច្ចប្រចុំនេះមានគោលបំណងដើម្បីបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភារយៈពេលមួយឆ្នាំកន្លងមកនេះ។

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងថាសមិទ្ធផលរយៈពេល១ឆ្នាំនៃរដ្ឋសភាក្នុងការបម្រើប្រជាពលរដ្ឋមកដល់ថ្ងៃទី២២ សីហា ឆ្នាំ២០២៤ គឺជាខួប១ឆ្នាំនៃដំណើរការរបស់រដ្ឋសភានីតិកាលទី៧។

ឯកឧត្តមបានបន្ថែមថាដោយយកពលរដ្ឋជាស្នួល រដ្ឋសភាបានកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើអភិបាលកិច្ចល្អ។រដ្ឋសភាមានតួនាទីសំខាន់ៗចំនួនបីដែលពាក់ព័ន្ធនឹងមុខងារនីតិកម្ម គឺទី១. ការកសាងច្បាប់ ទី២.ការតាមដានការអនុវត្តច្បាប់ និងទី៣.ភាពជាតំណាងប្រជាពលរដ្ឋ។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ នៅក្នុងការអនុវត្តមុខងារ នីតិកម្ម រដ្ឋសភាបានអនុម័តច្បាប់ចាំបាច់ ដើម្បីធនាការដល់ការដឹកនាំគ្រប់គ្របគ្រងប្រទេស និងការធ្វើ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកនៅលើគ្រប់វិស័យ។

ឯកឧត្តម រង សូតបានលើកឡើងទៀតថារាល់សេចក្តីសម្រេចចិត្តក្នុងការកសាងច្បាប់របស់រដ្ឋសភា គឺតែងតែផ្តើមចេញពីឆន្ទៈ និងសេចក្តី ប្រាថ្នារបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តើមចេញពីផលប្រយោជន៍ និងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ។ អស់ រយៈពេលពេញមួយឆ្នាំមកនេះ រដ្ឋសភានីតិកាលទី៧ បានចេញផ្សាយនូវឯកសារគតិយុត្តជាច្រើន ដើម្បី ជំរុញអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្ថែមថា រដ្ឋសភាកើតចេញពីប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋ។ រដ្ឋសភានីតិកាលទី៧ បានប្រសូតចេញពី ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ ដោយកលរដ្ឋ ជាង ៨៨% នៃចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដោយមានបេក្ខជនឈរឈ្មោះមានគណបក្សនយោបាយចំនួន១៨។ ប្រជាពលរដ្ឋជាង ៨២% បានបោះឆ្នោតជូនគណបក្សប្រជាធ ល ទទួលបាន១២០អាសនៈនៅក្នុងរដ្ឋសភាចំណែកគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ចំនួន៥អាសនៈ។

ឯកឧត្តមអនុប្រធានទី២បានឲ្យដឹងទៀតថាឈរលើលទ្ធផលជាមូលដ្ឋាននេះ ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជន ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ដោយបានផ្ទេរអាណត្តិដឹកនាំ ដល់យុវជនថ្នាក់ដឹកនាំជំនាន់ក្រោយ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាយុវជនប្រកប ដោយសក្តានុពល វាងវៃ សកម្ម និងស្វាហាប់ ទាំងកម្លាំងប្រាជ្ញា និងស្មារតីស្នេហាប្រទេសជាតិ។

ឯកឧត្តមឡេង ប៉េងឡុងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានលើកឡើងថាក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ រដ្ឋសភាមានសម័យប្រជុំរដ្ឋសភាចំនួន២លើក ដែលមួយលើកៗសុទ្ធតែមានរយៈពេលលើពី៣ខែ បូកនឹងវិស្សមកាលលើកទី១មានរយៈពេល ៣ខែ រដ្ឋសភាយើងអនុវត្តន៍ការងារសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត ព្រោះបានចូលរួម បំរើជាតិមាតុភូមិ ទទួលបានការរីកចំរើននៅក្នុងកាលទេសដ៏លំបាកនៃពិភពលោកសព្វថ្ងៃ។

ឯកឧត្តមបន្តថាពិតមែនតែយើងបើកធ្វើការប្រជុំពេញអង្គបានតែ១១លើក ប្រជុំរដ្ឋសភាជាវិសាមញ្ញ ចំនួន២លើក អនុម័តច្បាប់បានចំនួន ប៉ុន្តែរដ្ឋសភាយើងបានបំពេញការងារជាភារៈកិច្ចធំៗ ចំនួន៣ទៀត មានការត្រួតពិនិត្យការងារអនុវត្តន៍ច្បាប់ ការចុះមូលដ្ឋានសួរសុខទុក្ខដោះស្រាយ បញ្ហាជូនប្រជាជន និងការងាការទូតសភាបានយ៉ាងសកម្ម និងស្វាហាប់។

ជាមួយគ្នានោះដែរឯកឧត្តមបានលើកឡើងទៀតថាអគ្គលេខាធិការដ្ឋានរដ្ឋសភាយើងក្រៅពីតាមបំរើ គាំទ្រឱ្យការបំពេញបេសកកម្មទាំង អស់របស់អ្នកតំណាងរាស្ត្រយ៉ាងសកម្ម ក៏បានចូលរួមអនុវត្តន៍កម្មវិធីកំណែទម្រង់ផ្សេងៗរបស់ រាជរដ្ឋាភិបាលជាអាទិ៍ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ អគ្គលេខាធិការដ្ឋានរដ្ឋសភាយើង ខ្ញុំក៏ចូលរួមអនុវត្តន៍វិធានការផ្សេងៗដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍ រាល់វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជាដើម៕