នារសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាត ICAPP លើកទី១២ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំមហាសន្និបាតICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលមានសមាសភាពចូលរួមប្រជុំចំនួន ៦០នាក់ នៅវិមាន៧មករា។