ប្រកាសចូលកាន់តំណែងអភិបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម, លោក ទុន ណេត ជំនួសលោក ប៊ិន ឡាដា ដែលត្រូវផ្លាស់ទៅកាន់មុខតំណែងជាអភិបាលស្រុកស្រីសន្ធរ


លោក ទុន ណេត អតីតអភិបាលស្រុកស្ទឹងត្រង់ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកកំពង់សៀម រីឯលោក ប៊ិន ឡាដា ត្រូវផ្លាស់ទៅកាន់មុខតំណែងជាអភិបាលស្រុកស្រីសន្ធរ។

ពិធីប្រកាសនេះធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំអភិបាលស្រុកកំពង់សៀមទើបឡើងកាន់តំណែង សូមឱ្យពង្រឹងខិតខំបន្ថថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពោលគឺការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ត្រូវធានាឲ្យបានល្អនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ បន្ថែមពីលើសនេះ ត្រូវមើលផងដែរពាក់ព័ន្ធបញ្ហាក្មេងទំនើងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀនត្រូវទប់ស្កាត់ឲ្យបានកុំឱ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្តបានសូមរដ្ឋបាលស្រុក ផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ សូមលោកអភិបាលស្រុកបំពេញ បន្ថែមមន្ត្រី ដើម្បីរង់ចាំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ជាមួយគ្នានេះ សូមឱ្យមើលទៅលើឥរិយាបទរបស់មន្ត្រី ដែលកំពុងបម្រើការងារផ្ដល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្មជាដើម។

ទន្ទឹមនិងនោះ ឯកឧត្តមអភិបាលស្រុកថ្មីនេះ ត្រូវបង្កើននូវការយកចិត្តទុកដាក់អភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលកើតមាននៅទីនេះទាំងបញ្ហាដែលនៅសេសសល់ពីអភិបាលស្រុកមុន និងបញ្ហាដែលកើតឡើងថ្មី។

ចំពោះការអភិវឌ្ឍន៍ត្រូវយកបទពិសោធន៍ដែលធ្លាប់មាន មកបន្តអភិវឌ្ឍន៍នៅក្នុងស្រុកបាធាយនេះ ឱ្យស្រកតាមស្ថានភាពមូលដ្ឋាន ដោយទំនាក់ទំនងចាប់ដៃគូជាមួយ អ្នកវិនិយោគផ្សេងៗ ធ្វើយ៉ាងណាឱ្យមានការ អភិវឌ្ឍន៍បន្ថែមទៀតក្នុងអាណត្តិរបស់ខ្លួន៕