ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមចូលរួមអបអរសាទរពិធីប្រណាំងទូក ង ឆ្នាំ២០២៤ និងការត្រៀមរៀបចំវេទិកាសាធារណៈ នៅសាលប្រជុំធំរដ្ឋបាលក្រុងព្រៃវែង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង។
មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំងបួន លោកប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក នាយករងរដ្ឋបាលក្រុង ចៅសង្កាត់ទាំងបួន និងសមាសភាពពាក់ព័ន្ធ។