ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស “A” ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង (០៨ តុលា ២០២៤) នៅខេត្តព្រៃវែង


ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤

លោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង រួមទាំងលោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស “A” ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង (០៨ តុលា ២០២៤) នៅខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំ(A) សាលាខេត្តព្រៃវែង។

 

មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលខេត្តព្រៃវែង ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក នាយកវិទ្យាល័យដែលមានសិស្សទទួលបាននិទ្ទេស “A” អាណាព្យាបាលសិស្សនិទ្ទេស “A” និងសិស្សនិទ្ទេស “A” និសមាសភាពពាក់ព័ន្ធ សរុបចំនួន ៣៥០រូប។