ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ជួបសំណេះសំណាល និងអប់រំសុខភាពសហគមន៍ និងផ្តល់សេវាអនាម័យកុមារា(ខតាន់)ចំនួន៤៥ នាក់ដេាយឥតគិតថ្លៃ និងបានផ្តល់ប្រាក់ឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រចាស់ជរា ស្រ្តីម៉េម៉ាយ ក្មេងកំព្រាចំនួន៣០នាក់ ដោយក្នុង១នាក់ទទួលបាន១០មុឺនរៀល ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ អាណាព្យាបាល ប្រជាពលរដ្ឋមូលដ្ឋានជាច្រើនរូបផងដែរ។
ឯកឧត្តមវេជ្ជបានមានប្រសាសន៍និងផ្តែផ្តាំកូនក្មួយពុកម៉ែពូមីងបងប្អូនអេាយថែរក្សាសុខភាពអេាយបានល្អដេាយប្រកាន់ភ្ជាប់នូវ ការហូបស្អាតផឹកស្អាតនិងរស់នៅស្អាត ពិសេសការពារជំងឺមិនឆ្លង គឺត្រូវប្រកាន់របបអាហារ អំបិលតិច ស្ករតិច ហាត់ប្រាណឳ្យបានទៀងទាត់ទើបរស់នៅបានយូរ ហើយឯកឧត្តមវេជ្ជបណ្ឌិតបានបន្ថែមទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ដោយដាក់ចេញគោលនយោបាយការគ្របដណ្តប់សុខាភាពជាសាកលដែលមិនទុកចោលប្រជាពលរដ្ឋម្នាក់ឡើយ ករណីពុកម៉ែពូមីងបងប្អូនណាមានអ្នកមានជំងឺ សូមអញ្ជើញទៅទទួលសេវាព្យាបាលអេាយបានទាន់ពេលវេលានៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅដ្ឋាន ហើយដើម្បីជៀសវាងការចំណាយលុយពីហោប៉ៅច្រើន ប្រជាពលរដ្ឋត្រូវប្រើប្រាស់ប័ណ្ណសមធម៌ ឬ ប.ស.ស ។
កម្មវិធីនេះគឺមានការសហការជួយឧបត្ថម្ភដោយក្រុមគ្រូពេទ្យស្ម័គចិត្ត និង សប្បុរសជនសិង្ហបុរី ផងដែ។
ពិធីនេះប្រព្រឹត្តធ្វើថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២៤


















