ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកម្មពិធីសូត្រមន្តនិងកាត់ខ្សែបូណ៌អគារថ្មីមួយខ្នង មាន៣បន្ទប់ នៅសាលាអនុវិទ្យាល័យតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុងព្រៃវែង លោកនាយក នាយករងរដ្ឋបាលក្រុង លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់តាកោ លោកគ្រូព្រះចៅអធិការវត្តទាំងពីរ លោកនាយកសាលាទាំងបី លោកអាចារ្យ គណៈកម្មការទ្រទ្រង់សាលា លោកលោកស្រី មេភូមិ អនុ នឹងសមាជិកភូមិទាំង8 សិស្សានុសិស្ស។
















