ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកប័ណ្ណសមធម៌ នៅសង្កាត់ជើងទឹក!


រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកប័ណ្ណសមធម៌ ចំនួន ១២០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ នៅសាលាសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។

ក្នុងកម្មវិធីនេះមានការចូលរួមពីលោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលក្រុង លោក លោកស្រីប្រធានការិយាល័យរដ្ឋបាលក្រុង លោកចៅសង្កាត់ជើងទឹក ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិទាំង ៥ភូមិ និងប្រជាពលរដ្ឋចំនួន ១៤០នាក់ផងដែរ។