សកម្មភាពក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះធ្វើការកែលំអភ្លឺប្រឡាយមេស្ទឹងជីនិត


សកម្មភាពក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះធ្វើការកែលំអភ្លឺប្រឡាយមេស្ទឹងជីនិត ប្រវែង ៤.០០០ ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ។ គិតមកដល់ថ្ងៃទី ១២ ខែកញ្ញា នេះ ការងារខាងលើសម្រេចលទ្ធផលបានប្រមាណ ៤៥% ហើយ ដោយគ្រោងនឹងបញ្ចប់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ។