លោក ម៉ននី បណ្ឌិត បានអញ្ជើញដឹកនាំសហការីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រៃវែង នាំយកអំណោយចែកដល់បុគ្គលិកអនាម័យបរិស្ថានក្រុង ចំនួន០១គ្រួសារ ដែលទើបសម្រាលកូន


ព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង ក្នុងនាមប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រៃវែង បានអញ្ជើញដឹកនាំសហការីអនុសាខាកាកបាទក្រហម ក្រុងព្រៃវែង នាំយកអំណោយចែកដល់បុគ្គលិកអនាម័យបរិស្ថានក្រុង ចំនួន០១គ្រួសារ ដែលទើបសម្រាលកូន នៅមន្ទីពេទ្យបង្អែកខេត្តព្រៃវែង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

ក្នុងនោះសម្ភារៈដែលអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានចែកមាន៖ អង្ករ ៥០គីឡូ , ទឹកត្រី ០១យួរ ,ទឹកសុីអុីវ ០១យួរ , ទឹកសុទ្ធ ០១កេស, ត្រីខ ០១យួរ និងសម្ភារៈមួយចំនួនទៀត។