ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤
លោក ម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានចូលរួមកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលសកម្មភាពការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិដៅអនុវត្តបន្តឆ្នាំ២០២៥ និងពិធីប្រគល់-ទទួលថវិកាវិភាគទាន សមាជិកភាព និងហិបសង្គ្រោះប្រចាំឆ្នាំ២០២៤ តាមមន្ទីរ-អង្គភាព និងអនុសាខាក្រុង-ស្រុកទាំង១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅសាលប្រជុំកាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ គណៈកម្មាធិការសាខា ក្រុមកាកបាទក្រហម នៃសាលាខេត្តព្រៃវែង ក្រុមកាកបាទក្រហមតាមមន្ទីរ-អង្គភាព សភាពាណិជ្ជកម្ម ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខា ស្រុក ក្រុមកាកបាទក្រហមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹត្យការ ហ៊ុន សែន ព្រៃវែង សរុបចំនួន ១៤៩រូប។