ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា


វិមាន៧មករា : នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មការរៀបចំបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីត្រួតពិនិត្យការងារអំពីការរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៥) ។

          –