ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប


ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប នាថ្ងៃពុធ ទី២៥ ធ្នូ ២០២៤។ កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​​ដូចខាងក្រោម​៖

១- ផ្សព្វផ្សាយដីកាលេខ ០៣៧/២៤ ដ.ក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ស្តីពីការកែសម្រួលសមាសភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប​

២- ផ្សព្វផ្សាយលិខិតលេខ ៤៦៦ ល.អ.ជ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ​ ស្តីពីការការពារភ្ញៀវទេសចរមកប្រទេសកម្ពុជា​ និងផ្សព្វផ្សាយផែនការការពារភ្ញៀវទេសចរដែលនឹងអញ្ជើញទេសចរណ៍នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មី

៣- ឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

៤- បញ្ហាផ្សេងៗ (បញ្ហាល្បែងស៊ីសង ក្មេងទំនើង​ គ្រឿងញៀន​ សណ្ដាប់ធ្នាប់​សាធារណៈ​ គ្រោះថ្នាក់​ចរាចរណ៍​ និង​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​)៕