លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ថវិកាមរណសង្រ្គោះរបស់សមាគម ជូនដល់គ្រួសារសព លោក ឌឿង ប៊ុននី អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង


នាព្រឹកថ្ងៃទី២៦ ខែធ្នុ ឆ្នាំ២០២៤៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង  ក្នុងនាមប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ក្រុងព្រៃវែង បានដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ថវិកាមរណសង្រ្គោះរបស់សមាគមអតីតយុទ្ធជន ចំនួន ៤,០០០,០០០ រៀលជូនដល់គ្រួសារសព លោក ឌឿង ប៊ុននី សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ដែលបានមរណៈភាពកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិលេខ០៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងនាមគណៈកម្មាធិការសមាគមអតីតយុវជនកម្ពុជាក្រុង យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមគោរពបួងសួងជូនពរដល់ដួងវិញ្ញណក្ខន្ធសព ឆាប់ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។