ឯកឧត្តម សំរិទ្ធ សារុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរៀបចំកម្មវិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ថ្ងៃជ័យជំនះ៧មករា នៅវិមាន៧មករា


នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំរិទ្ធ សារុន អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណៈកម្មាការរៀបចំពិធីខួបអនុស្សាវរីយ៍របស់គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរៀបចំកម្មវិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ថ្ងៃជ័យជំនះ៧មករា នៅវិមាន៧មករា ។