អភិបាលខេត្តក្រចេះណែនាំដល់គ្រប់អាជ្ញារធរជំនាញពាក់ព័ន្ធត្រូវពង្រឹងនិងអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ចំពោះអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល


ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានជំរុញដល់គ្រប់អាជ្ញារធរជំនាញពាក់ព័ន្ធ មានសមត្ថកិច្ច ត្រូវពង្រឹងនិងអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ ចំពោះអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល លើបញ្ហាភូមិឃុំមានសុវត្ថិភាព។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មករា ឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថនបានប្រាប់ទៅមន្ត្រីក្រោមឱវាទត្រូវដោយផ្តោតយកចិត្តទុកដាក់លើបញ្ហាក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង និងជាពិសេសគឺបញ្ហាចរចរណ៍ផ្លូវគោក ឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះករណីព្រហ្មទណ្ឌក៏កើតឡើងទន្ទឹមគ្នាផងដែរបង្កដោយអ្នកបើកបរមិនមានការគោរពអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក. ជំរុញឲ្យមានវិធានការលើបញ្ហាក្មេងទំនើង ដែលជាក្រុមសំខាន់ ដែលអាបង្កឲ្យប៉ះពលដល់សោភណភាព សុវត្ថភាព និងកិត្តិយសមុខមាត់ខេត្ត និងរដ្ឋាភិបាល ។

លើបញ្ហាភូមិឃុំមានសុវត្ថិភាព ដោយផ្តោតលើបញ្ហាក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង និងជាពិសេសគឺបញ្ហាចរចរណ៍ផ្លូវគោក ឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះករណីព្រហ្មទណ្ឌក៏កើតឡើងទន្ទឹមគ្នាផងដែរ ដែលបង្កដោយអ្នកបើបបរមិនមានការគោរព និងអនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ បន្ថែមពីនេះ ឯកឧត្តម វ៉ា ថន ក៏បានជំរុញឲ្យមានវិធានការបង្ក្រាបក្មេងទំនើង ដែលជាក្រុមសំខាន់អាបង្កឲ្យប៉ះពលដល់សោភណភាព សុវត្ថិភាព និងកិត្តយសមុខមាត់ខេត្ត និងរដ្ឋាភិបាល ។

ទន្ទឹមនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរប់មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក និងឧតុនិយម រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធបានចូលរួមក្នុងការបឹមទឹកជួយសង្រ្គោះស្រូវជូនប្រជាកសិករ និងស្នើរឲ្យមន្ទីរធនធានទឹក និងឧតុនយម ចុះពិនិត្យសិក្សាលើបច្ចេកទេសមធ្យោបាយ ក្នុងការជួយសម្រួលសង្គ្រោះនូវរាល់បញ្ហាដែលមាននៅតាមមូលដ្ឋាន ដើម្បីរាយការណ៍ស្នើរសុំក្រសួង ។ ហើយចំពោះមន្ទីរអង្គភាពជំនាញ ត្រូវត្រិះរិះគិតអំពីដើមហេតុនៃបញ្ហាដែលកើតឡើង ដោយផ្តោតលើមូលដ្ឋានប្រភពច្បាស់លាស់ ក្នុងការពន្យល់បកស្រាយជូនសាធារណជន និងបណ្តាញសង្គម ដើម្បីជាការគ្រប់គ្រងព័ត៌មាន សតិអារម្មណ៍ និងសាធារណមតិ -ស្នើរឲ្យអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ និងភូមិ ត្រូវចុះពិនិត្យនិងលើកទឹកចិត្តចំពោះមន្រ្តីសុខាភិបាល រួមនិងកែសម្រែលបំពេញនូវចំនុចខ្វះខាត និងក្រមសីលធម៌លើផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ តបតាមអភិក្រមសំខាន់ចំនួន២របស់ប្រមុខរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល រួមនិងបង្កើតនូវយុទ្ធនាការផ្សព្វផ្សាយជំងឺមិនឆ្លង ដើម្បីបំផុសចលនាចូលរួម និងជាចំណេះដឹងពីមូលដ្ឋាន ៕