ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត របស់ការងារចង្កោមទី៣ និងការរៀបចំសន្និបាត របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា


នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានក្រុមការងារចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត របស់ការងារចង្កោមទី៣ និងការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តាមប្រព័ន្ធវីដេអូ Zoom.៕