ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Dirk Stoll នាយកផ្នែកគ្រឿងចក្រលើកដាក់ចល័តក្រុមហ៊ុន KONE Gottwald Cranes នៃប្រទេសអាល្លឺម៉ង់ និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ៕
រដ្ឋមន្រ្តីក្រសួងសាធារណការ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KONE Gottwald Cranes នៃប្រទេសអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
