សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រៃវែង


ព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រៃវែង ខណ្ឌដង្កោ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ ព្រៃវែង ចំនួនសរុប ១០៨នាក់ ក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ជាទីបំផុត ៕