រសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បាននាំយកអំណោយ កៅអីចំនួន ១០០កៅអី និងថវិកាចំនួន ២,០០០,០០០រៀល របស់ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ប្រគល់ជូនដល់សាលាបឋមសិក្សាតាកោ នៅសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
មានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាល មន្រ្តីរាជការរដ្ឋបាលក្រុង លោកនាយក លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាតាកោ។