ឯកឧត្តម កាន វឌ្ឍនា និងអភិបាលក្រុងព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិបារាយណ៍លិច និងភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង


លោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង  ក្នុងនាម អនុប្រធានគណបក្សក្រុងព្រៃវែង ឯកឧត្តម កាន វឌ្ឍនា ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ និងលោក ស៊ិន សារៈ ប្រធានគណបក្សក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិបារាយណ៍លិច និងភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

មានការចូលរួមពី ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ លោក លោកស្រី អនុប្រធាន និងសមាជិកចុះមូលដ្ឋានសង្កាត់បារាយណ៍ ប្រធានគណបក្សសង្កាត់បារាយណ៍ សមាជិកគណបក្សភូមិ សង្កាត់ និងសមាសភាពពាក់ព័ន្ធ។