លោក ម៉ននី បណ្ឌិត បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រលំបាក ស្រ្តីមេម៉ាយ ចំនួន ០៣គ្រួសារ


លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងក្នុងនាមប្រធានក្រុមការងារយុវជនគណបក្សក្រុងព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្តព្រៃវែង និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រលំបាក ស្រ្តីមេម៉ាយ ចំនួន ០៣គ្រួសារ ស្ថិតនៅភូមិលេខ០៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ក្នុងនោះគ្រឿងឧបភោគបរិភោគដែលគ្រួសារនីមួយៗទទួលបានមាន៖ អង្ករ , បំពង់ទឹកក្តៅ, មី ,ភេសជ្ជៈ ,Powveram ,ទឹកផ្លែឈើ ធុងទឹកចម្រោះ និងចង្រ្កាន្តសន្សំសំចៃផងដែរ។
ក្នុងនោះផងដែរ ខ្ញុំបាទ បានចែកនំ និងទឹកដោះគោ ដល់កូនក្មួយតូចៗដែលរស់នៅភូមិលេខ០៨ ផងដែរ។