អភិបាលក្រុងព្រៃវែង រៀបចំសូត្រមន្ត និងសុំពរជ័យ ពីទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ !


រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និង លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង បាននិមន្តព្រះសង្ឃ ០៥អង្គ សូត្រមន្ត ប្រោះព្រំលើករាសី សុំសេចក្ដីសុខ ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ នៅសាលប្រជុំធំរដ្ឋបាលក្រុង ។
ក្នុងឱកាសនេះ សូមពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន និងបានធ្វើការបួងសួង សុំពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឱ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះ ។
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង លោកប្រធានការិយាល័យសុខាភិបាលក្រុង លោកមេបញ្ជាការកងកម្លាំងទាំងបី ប៉ុស្តិ៍នគរបាលសង្កាត់ទាំងបួន លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ទាំងបួន ស្មៀនសង្កាត់ លោកនាយកវិទ្យាល័យព្រះអង្គឌួង លោកនាយកវិទ្យាល័យហ៊ុនសែនកំពង់លាវ នាយិកា នាយិការងសាលាមត្តយ្យធនធាន ព្រៃវែងក្រុង នាយក នាយិកានាយករង នាយិការង សាលាបឋមសិក្សាទាំង១២សាលាក្នុងក្រុង ក្រុមហ៊ុន ស៊ិន ទ្រី ។