រសៀលថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយ ស្រីស្រស់ ប្រុសស្អាត តារាចម្រៀង បវរកញ្ញាវ័យចំណាស់ និងក្រុមកីឡាបាល់ទះលើភក់ ក្នុងព្រឹត្តិការណ៍ “សង្រ្កានព្រៃវែង” ឆ្នាំ២០២៥ នៅសាលប្រជុំតូចរដ្ឋបាលក្រុងព្រៃវែង។
ក្នុងកិច្ចប្រជុំនេះ លោកប្រធាន បានចែករំលែកនូវបទពិសោធន៍មួយចំនួន និងបានជំរុញលើកទឹកចិត្តដល់បេក្ខជនទាំងអស់ខិតខំប្រឹងប្រែងក្នុងការប្រកួតប្រជែងនាពេលខាងមុខ ដើម្បីយកជ័យលាភី ក្នុងការប្រកួត។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ននី បណ្ឌិត បានឧបត្ថម្ភថវិកា៖
-ស្រីស្រស់ ប្រុសស្អាត អ្នកចម្រៀង និងបវរវ័យចំណាស់
-ក្រុមកីឡាបាល់ទះលើភក់ មកពី វិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យ ហ៊ុន សែន កំពង់លាវ
ដោយមានការអញ្ជើញចូលរួមពី លោកស្រីអនុប្រធាន លោកនាយករដ្ឋបាលក្រុង លោកអនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡាក្រុង ក្រុមការងារ លោកគ្រូបង្វឹក និងក្រុមកីឡាបាល់ទះវិទ្យាល័យទាំង២ និងបេក្ខជនស្រីស្រស់ ប្រុសស្អាត តារាចម្រៀង បវរកញ្ញាវ័យចំណាស់ ផងដែរ។