(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨ មេសា ២០២៥។
ក្រសួងការងារបានបញ្ជាក់ថា «ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ» ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកនៃ អង្គការអន្តរជាតិខាងការងារ ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងរំលឹកដល់វិញ្ញាណក្ខន្ធ កម្មករនិយោជិតដែលបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅលើពិភពលោក។ នេះជាឆ្នាំទី២០ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាព ការងារ ២៨ មេសា ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត» ក្នុងគោលបំណងបំផុសការយល់ដឹងជាសាធារណៈស្តីពីសុវត្ថិភាព និងសុខភាពការងារ និងកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖