សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ វៀតណាម


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ វៀតណាម។

ពិធីនេះត្រូវបានរៀបចំ ក្រោមអធិបតីភាព ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅផ្លូវ Le Duan (ទល់មុខសាលបង្រួបបង្រួម) ខណ្ឌទី ១ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្រៅពីមេដឹកនាំកម្ពុជា​ មេដឹកនាំប្រទេសឡាវ និងបណ្តាអន្តរជាតិមួយចំនួនទៀត ក៏ត្រូវបានអញ្ជើញឱ្យចូលរួមពិធីនេះផងដែរ៕