នាថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយសមាជិកសមាជិកាក្រុមប្រឹក្សាឃុំកំពង់ត្រឡាច បានអញ្ជើញសួរសុខទុក្ខលោក ស្រី សុឃឿន ជំទប់ទី១ឃុំកំពង់ត្រឡាច ដែលកំពុងសម្រាកព្យាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភភេសជ្ជៈ ១កេស ទឹកដោះគោឆៅ ១យួរ នំពា ១ប្រអប់ និងថវិកាមួយចំនួន ក្នុងនោះលោកស្រី គង់ ស៊ីថារ័ត្ន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ត្រឡាច ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។
បន្ទាប់ពីសួរសុខទុក្ខលោក ស្រី សុឃឿន ឯកឧត្តមបណ្ឌិត អមដំណើរដោយរដ្ឋបាលឃុំច្រេស និងប្រធាន អនុប្រធានភូមិកញ្ជោង បានអញ្ជើញសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋខ្មែរឥស្លាម ១ គ្រួសារ នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ដែលបណ្ដាលឱ្យមានការខូចផ្ទះទាំងស្រុង។





