ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តប្រជុំអង្គ ក្រុងស្វាយរៀង


នាព្រឹកថ្ងៃព្រហស្បតិ៍១២កេីត ខែពិសាខ ឆ្នាំម្សាញ់សប្តិស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាដែលទំហំ 25m x12m ស្ថិតនៅវត្តប្រជុំអង្គ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

 

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង លោក លោកស្រីជាសប្បុរសជន យាយជីតាជី និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។

 

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានប្រគេននូវទេយ្យទានដល់ព្រះសង្ឃ និងប្រគេនបច្ច័យកសាងវត្តចំនួន៥,០០០,០០០រៀល ព្រមទាំងចែកជូនអំណោយជូនដល់ប្រជាពលរដ្ឋនូវ ក្រម៉ា សារ៉ុងម្នាក់១ និងថវិកា២០,០០០រៀលផងដែរ។